អេ! បងពិតជាអ្នកប្រើប្រាស់ដ៏វៃឆ្លាតវៃមែន.

ហ្គេម Village in the Shade សម្រាប់ម៉ាសុីន Nintendo Switch នឹងចេញជាផ្លូវការនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៦។ Version Switch 1 វាមានទម្រង់ជា full game cartridge ដែលមិនចាំបាច់ដោនឡូតចូលម៉ាស៊ីន និង version Switch 2 វាមានទម្រង់ជា Game Key Card ដែលតម្រូវអោយយើងត្រូវ download ចូលម៉ាសុីន Switch 2។ សម្រាប់ហាងយើងខ្ញុំ ជាបឋមយើងមានគម្រោងថានឹងយកតែ version Switch 2 មកលក់តែប៉ុណ្ណោះ ដោយហើងជឿថាមានអតិថិជនច្រើនដែលគាត់បានប្តូរមកប្រើ Nintendo Switch 2 ហើយសម្រាប់អ្នកនៅប្រើSwitch 1 សម្រាប់សព្វថ្ងៃគឺគាត់ប្រើម៉ាសុីនចេលប្រេក។
តែមិននឹកស្មានថាមានអតិថិជនម្នាក់ដែលគាត់ មានម៉ាស៊ីន Switch 2 តែចង់ទិញហ្គេមនេះ Village in the Shade version Switch 1 មកលេងទៅវិញ។ ដោយហេតុផលរបស់គាត់ គឺអាចធ្វើអោយយើងរៀនសូត្រពីគាត់បាន ថាគាត់ជា Smart consumer!
គាត់បានលើកឡើងថា ហ្គេមនេះមិនមានការទាមទារក្រាហ្វិកខ្ពស់នោះទេ ហើយគាត់ចំណេញ storage 3.3gb ដោយគាត់ជ្រើស full game cartridge នៅក្នុង version Switch 1។ គាត់មិនចាំបាច់ដោនឡូតនាំខាត storage នៅក្នុង storage របស់ Switch 2 គាត់។
នៅពេលដែលលឺជម្រើស និងហេតុផលរបស់គាត់ហើយ ខ្ញុំមានអារម្មណ៍ថា គាត់បានគិតគូហ្មត់ចត់ ដែលវាជាអ្វីដែលយើងគួរសម្រេចចិត្តថាអ្វីល្អសម្រាប់យើងខុសៗគ្នា។ ហើយខាងហាងក៏បាន pre-order version Switch 1 សម្រាប់តែគាត់ម្នាក់ ទាន់ពេលវេលា។
តើអ្នកយល់យ៉ាងណាចំពោះការសម្រេចចិត្តរបស់គាត់?
