Nintendo

Split Fiction (Code in a Box) Vs. Split Fiction (Game Key Card) .

· Vuthy Chour
Split Fiction (Code in a Box) Vs. Split Fiction (Game Key Card)

ហ្គេម Split Fiction ជាហ្គេមមួយដែលទទួលបានការគាំទ្រខ្លាំងសម្រាប់ platform PS5 មិនយូរប៉ុន្មានក៏វាបាន release នៅលើ Nintendo Switch។​ NSW2 2 Split Fiction ត្រូវបាន​ចេញលក់តាំងពីថ្ងៃ5 ខែមិថុនា ឆ្នាំ2025 ដែលពេលនោះ គឺគេចេញបែប Code in a box។ ខ្ញុំចាំបានថា កាលពីពេលនោះ EA ចាត់ទុកថាហ្គេមនេះមានទំហំពេក វាធំរហូតទៅដល់ 69.2 GB។ ដែលវាធំជាង storage របស់ cartridge Switch 2 ដែលអាចផ្ទុកបានត្រឹមតែ 62GBប៉ុណ្ណោះ។​ ហេតុដូច្នេះ EA ក៏បានចេញជាទម្រង់ Code in a box។ ដែលអ្នកលេងមិនអាចលក់បន្តបាននោះទេ ព្រោះ redeem ចូលអាខោនអ្នកលេងបានតែម្តង ដែលវាខុសពីទម្រង់ Game key card។​ ម្យ៉ាងទៀត Code in a box តម្រូវអោយយើងមាន account region ត្រឹមត្រូវជាមួយ​ code region។ ដែលវាអាចនឹងធ្វើអោយយើងមិនស្រនុកចិត្តបន្តិច។

Game key card វាមានលក្ខណៈឌីជីថលដែរ តម្រូវអោយdownload ទំហំទាំងមូលដូចគ្នា ក៏ប៉ុន្តែយើងអាចដាក់ download ម្តងហើយ ម្តងទៀតបាន នាពេលដែលយើងដាក់ចូលម៉ាស៊ីនថ្មី ដូច្នេះវាមាន resale value និងជាអ្វីដែលត្រឹមត្រូវជាង។​ Game key card មិនតម្រូវអោយយើងមានអាខោន region ផ្គូរផ្គងនឹង game region នោះទេ។ លុះត្រាតែថ្ងៃមុខ មាន DLC ផ្សេងក្រៅពី base game ដែលយើងត្រូវការទិញ ទើបត្រូវការអោយផ្គូរផ្គងaccount region។ បើត្រឹមតែដាក់លេង គឺវាដោនឡូតអោយយើងភ្លាម។

អ្វីដែលគួរអោយភ្ញាក់ផ្អើលសម្រាប់យើងនោះ គឺ EA បើក re-release ថ្មីនូវហ្គេមដដែល NSW2 Split Fiction ដែលវាមានទម្រង់ជា Game key card ម្តង។ ការសម្រេចចិត្តបែបនេះរបស់ EA នឹងអាចធ្វើអោយក្រុមហ៊ុនដទៃទៀតពិចារណាម្តងហើយម្តងទៀត មុនសម្រេចចិត្តចេញលក់បែប Code in a box។ ដែលមនុស្សភាគច្រើនមិនចង់បាន។ បើក្នុងករណីដែលគេចង់បាន គេនឹងជាវលើ eShop បាត់ទៅហើយ មិនមានអ្នកចង់បានសំបកឌីសទទេរនោះទេ។

NSW2 Split Fiction (Game key card) នឹងត្រូវ release នាខែតុលា ឆ្នាំ2026 នេះ។

តើអ្នកយល់យ៉ាងណាដែរសម្រាប់ការសម្រេចចិត្តមួយនេះ? ហ្គេមល្អហើយ តែយុទ្ធសាស្ត្រមិនត្រឹមត្រូវ។